(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមចូលរួមវេទិកាបូអាវប្រចាំឆ្នាំ ដែលរៀបចំឡើងនៅខេត្តហៃណាន ប្រទេសចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
វេទិកាដ៏សំខាន់នោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា ក៏បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»ផងដែរ។ ក្រៅពីនោះ សម្តេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនដូចជា៖ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ព្រមទាំងជួបវិស័យឯកជនមួយចំនួនថែមទៀត។
ខាងក្រោមនេះជាព័ត៌មាននានា ពាក់ព័ន្ធនឹងសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាបូអាវ នៅប្រទេសចិន ដែលត្រូវបានផ្សព្វផ្សាយនៅលើ Fresh News៖
១៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅចូលរួមវេទិកាបូអាវ នៅប្រទេសចិន
https://fna.asia/3409df2
២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអវកាសរបស់ចិន
https://fna.asia/9e733ed
៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី នៅប្រទេសចិន
https://fna.asia/8f027fd
៤៖ សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន (Video inside)
Article: https://fna.asia/15afba3
YouTube: https://youtu.be/ALikntLEAF8
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ (Video inside)
Article: https://fna.asia/184d74f
YouTube: https://youtu.be/_qXMawNr6W8
៦៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល (Video inside)
Article: https://fna.asia/e9c4fef
YouTube: https://youtu.be/9vHPzvszeqo
៧៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជឺ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
https://fna.asia/32f47cf
៨៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិន គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ
https://fna.asia/5116a35
៩៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, មន្ត្រីជាន់ខ្ពស់នៃសភាប្រជាជនចិន ប្រកាសគាំទ្រកិច្ចអភិវឌ្ឍន៍នៅកម្ពុជា
https://fna.asia/9c8c838
១០៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានគ្រប់គ្រង់ទូទៅ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
https://fna.asia/700f420
១១៖ ក្រុមហ៊ុនចិន ស្នើសម្តេចតេជោ ជួយសម្របសម្រួលរដ្ឋាភិបាលចិន ទម្លាក់ថវិកាសាងសង់កំណាត់ផ្លូវកំពត-វាលរិញ និងផ្លូវ៥០សេ
https://fna.asia/018d51b
១២៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Feng Fei លេខាធិការបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
https://fna.asia/eae2f2f
១៣៖ លេខាបក្សកុម្មុយនិស្តចិនខេត្តហៃណាន៖ សម្តេចតេជោ ហ៊ុន សែន ជាមិត្តដែលល្អបំផុត
https://fna.asia/fb53b67
១៤៖ សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន ជួបពិភាក្សាការងារ
https://fna.asia/ec5889f
១៥៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញត្រឡប់មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព
https://fna.asia/1bb21a7