(ហាងចូវ)៖ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ដែលកំពុងស្ថិតនៅក្នុងទីក្រុង ហាងចូវ សម្រាប់កិច្ចប្រជុំ G20 បានចំណាយពេល ដ៏មមាញញឹករបស់ខ្លួនទៅដើរកម្សាន្ត ទិញឥវ៉ាន់ យ៉ាងរំភើយ នៅឯផ្សាទំនើបមួយក្នុងទីក្រុង ហាងចូវ ភាគខាងកើត ប្រទេសចិន នៅថ្ងៃចន្ទនេះ ខណៈបាតុកម្មប្រឆាំង រូបលោកនៅទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីល ត្រូវបាន បង្ក្រាបដោយឧស្ម័នបង្ហូរទឹកភ្នែក។
គួរបញ្ជាក់ថា អាជ្ញាធរប៉ូលិសប្រេស៊ីល បានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកបំបែក ក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នាតវ៉ានៅថ្ងៃ អាទិត្យ នៅក្នុងទីក្រុងសៅប៉ូឡូ ដើម្បីសម្ដែងការជំទាស់ ទៅនឹងការដកដំណែងលោកស្រី Dilma Rousseff កាលពីសប្ដាហ៍មុន និងការតែងតាំងលោក Michel Temer ជាប្រធានាធិបតីថ្មីជំនួស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News asia នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
វាគឺជាបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ប្រឆំាងនឹងប្រធានាធិបតីប្រេស៊ីលថ្មី លោក Michel Temer ចាប់តំាងពីលោកបានចូលស្បថកាន់ដំណែង ជាផ្លូវការជំនួសលោកស្រី Dilma Rousseff សម្រាប់បន្តអណត្តិ រហូតដល់ឆ្នំា ២០១៩។ យោងតាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា មនុស្សជាង ៥០,០០០នាក់ ដែលជាអ្នកគំាទ្រ Dilma Rousseff និង គណបក្សពលករ របស់ លោកស្រីបាននំាគ្នាដើរហែរ ជាក្បួនតវ៉ាឆ្ពោះទៅ កាន់ទីលានមួយស្ថិតនៅភាគខាងលិចទីក្រុង សៅប៉ូឡូ ដោយពួកគេបានស្រែក ពាក្យស្លោកថា «ចុះចេញទៅ លោក Temer! »៕