(ភ្នំពេញ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានជំរុញដល់ ធនាគារ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងសហការជាមួយ អគ្គិសនីកម្ពុជា ក្នុងការទូទាត់ វិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនី ឲ្យគោរពទៅតាមគោលការកិច្ចព្រមព្រៀង លើអនុស្សរណៈ ខណៈធនាគារមួយចំនួន បាននឹងកំពុងធ្វើការប្រតិបត្តិការ ផ្ទុយពីខ្លឹមសារនៃអនុស្សរណៈ។
សេចជូនដំណឹងរបស់អគ្គសនីកម្ពុជា បានឲ្យដឹងថា ដើម្បីទប់ស្ដាត់នូវសកម្មភាព អសកម្មខាងលើអគ្គីសនីកម្ពុជា សូមរំលឹកជូននូវយន្តការរួមមាន៖
១.បញ្ឈប់ជាបន្ទាន់រាល់ករណីយក File CSNO របស់អគ្គិសនីកម្ពុជា ដែលផ្ដល់ជូនភាគីសហការ ដែលអាចប្រើប្រាស់លើការងារពាក់ព័ន្ធនឹង ការធ្វើការប្រតិបត្តិការ បង់ថ្លៃប្រើប្រាស់ថាមពល ទៅភាគីផ្សេងទៀត ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
២.សូមឲ្យភាគីសហការទាំងអស់ ត្រូវមានភាពស្មោះត្រង់ ក្នុងការសហការដោយឆន្ទះ និងការទទួលខុសត្រូវ។
៣.ចំពោះបណ្ដាធនាគារ និងគ្រិះស្ថានមីក្រូហិរញ្ញាវត្ថុ ដែលកំពុងសហការជាមួយអគ្គិសនីកម្ពុជា ហើយពុំទាន់បានចុះអនុស្សរណៈ សូមមេត្តារួសរាន់ស្នើសុំធ្វើការចុះអនុស្សរណៈ៕