ទីតាំងផលិតទឹកសុទ្ធមួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី បង្ហូរទឹក និងកាកសំណល់មកលើផ្លូវ ត្រូវអាជ្ញាធរចុះណែនាំ
05-09-2016 17:18
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលរងខណ្ឌ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ ចុះទៅដល់កន្លែងអាជីវកម្មផលិតទឹកសុទ្ធមួយកន្លែង ដែលបង្ហូរសំណល់ និងទឹកមកលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាង។ ទីតាំងអាជីវកម្មផលិតទឹកសុទ្ធខាងលើនេះ ស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អភិបាលខណ្ឌសែនសុខ លោក ប៉ឹល កុសល បានបញ្ជាក់ថា នៅពេលចុះទៅជួបជាមួយម្ចាស់ទីតាំងនោះ មន្រ្តីរបស់លោកបានណែនាំ ឲ្យមានការកែប្រែបច្ចេកទេសឡើងវិញ ក្នុងរយះពេលកំណត់ មិនត្រូវទុកបែបនេះ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។
លោកអភិបាលខណ្ឌ បានព្រមានថា បើម្ចាស់អាជីវកម្មមិនធ្វើការកែប្រែតាមការកំណត់នោះទេ អាជ្ញាធរនឹងបិទទីតាំងនេះតែម្តង៕