(ពោធិ៍សាត់)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បានបុករថយន្តក្រុង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្តទៀត៕