(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យសំខាន់មួយរបស់ប្រទេសកម្ពុជា នឹងខិតជិតមកដល់នាពេលខាងមុខនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ទេវតា​​ឆ្នាំ​ ថោះ​ ដែលជាឆ្នាំចាស់ នឹង​ត្រូវ​ប្ដូរ​​វេន​ថ្មី​ដោយ​ទេពធីតា​ឆ្នាំ​ រោង​​​ ព្រះ​នាម ​មហោទរាទេវី​​ ដែល​ជា​បុត្រី​ទី​ ៧ ​​របស់​កបិល​មហា​ព្រហ្ម​។

ព្រះអង្គគ្រូ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះបិតាសង្ឃនៃវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស បានមានសង្ឃដីកាថា៖ នៅក្នុងសង្ក្រាន្តឆ្នាំនេះ នៅវត្តគ្រួសមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ព្រះអង្គគ្រូក៏មានសង្ឃដីកាបន្តថា៖ «សង្ក្រាន្ត មានន័យថា ការវិលជុំនៃឆ្នាំ កាប្រព្រឹត្រទៅកាផ្លាស់ទៅនៃឆ្នាំ មានន័យឆ្នាំថ្មីនឹងចូលមកដល់ អីចឹងអ្វីៗដែលយើងបានធ្វើនៅក្នុងឆ្នាំចាស់ហ្នឹងឯងឱ្យវារបូតរលូតទៅ យើងនឹងរៀបចំគោលការណ៍ឆ្នាំថ្មីបន្តទៅទៀត ហើយសម្រាប់វត្តគ្រួសយើងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន»

បើតាម លោកអារាច្យអាចារ្យ ប៊ុត សារ៉ុម, បានឱ្យដឹងថា ដើមឡើយនៅក្នុងវត្តអារាមឱ្យតែពិធីបុណ្យចូលឆ្នាំមកដល់ គឺគេតែងតែយកល្បែងប្រជាប្រិយជាតិ គេមកលេងនៅក្នុងវត្តអារាមហើយ វត្តអារាមគឺជាថ្នាលសម្រាប់បណ្តុះនៅវប្បធម៌ជាតិរបស់យើងតាំងពីបុរាណកាលមក ក៏ប៉ុន្តែបច្ចុបន្ននេះ វប្បធម៌បរទេសវាចូលមកនៅក្នុងស្រុកទេសយើងមិនថាកន្លែណាទេ ហេតុដូច្នេះហើយទើបព្រះអង្គគ្រូព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះបិតាសង្ឃនៃវត្តជេដ្ឋាឧត្តម និងព្រះចៅអធិការ រួមទាំងព្រសង្ឃនៅវត្តគ្រួសនេះ បានគិតពិចារណានិងរៀបចំ ។

លោកអាចារ្យបានបន្តថា៖ ព្រះអង្គគ្រូ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះបិតាសង្ឃនៃវត្តជេដ្ឋាឧត្តម និងព្រះចៅអធិការរួមទាំងព្រសង្ឃមានព្រះទ័យលោកពិចារណាឃើញថា៖បើសិនជាលោកមិនបណ្តុះបណ្តាល មិនរៀបចំអីចឹងទេ ប្រពៃណីជាតិយើងនឹងបាត់ អីចឹងនៅតាមទីវត្តអារាមមួយៗជាកន្លែងដែលសាបព្រោះ ដែលនៅថែរក្សានូវវប្បធម៌ ពោលគឺមិនមែននៅតាមភូមិស្រុកនោះទេ ម្យ៉ាងទៀតដើម្បីឱ្យយុវជនជំនាន់ក្រោយឱ្យស្គាល់ពីវប្បធម៌របស់យើង។ លោកអាចារ្យក៏សូមអំពាវនាវសុំឱ្យកូនខ្មែរឱ្យភ្ញាក់រលឹកឡើង។

ជាមួយគ្នានោះ ព្រះអង្គគ្រូ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះបិតាសង្ឃនៃវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) និងលោក អាចារ្យ ប៊ុត សារ៉ុម សូមថ្លែងអំណរអរគុណយ៉ាងក្រៃលែង ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកខំពុះពាររៀបចំចាត់ចែងឱ្យមានការៀបចំសម្តែងសិល្បៈវប្បធម៌ ផ្សេងៗឱ្យមានការកើតមានឡើងមកវិញបន្ទាប់ពីមានការបាត់បង់ទៅជាយូរយាណាស់មកហើយនោះ ឥឡូវនេះឃើញសង្គមកម្ពុជាបច្បុបន្ននេះ មានការីកចម្រើនច្រើនផ្នែក ហើយពិភពលោទាំងមូល បានចាប់ផ្តើមស្គាល់ពីវប្បធម៌របស់ខ្មែរបានច្រើន។ ព្រះអង្គ បានមានសង្ឃដីកាថ្លែងអរគុណ និងអរព្រះគុណ ព្រះមហាក្សត្រនៃយើង ម្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ ទាំងអស់ដែលបានជួយថែរក្សាសុខសុវត្ថិភាពល្អបរិបូរណ៍ជូនប្រជាជននៃកម្ពុជា៕

សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖