(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគថវិកាចំនួន ១១,៧០០ ដុល្លារអាមេរិកជាលើកទី ២ សម្រាប់កិច្ចសហការលើកម្មវិធីអាហារូបករណ៍ឆ្នាំសិក្សា ២០២៣ - ២០២៤ ជូនដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

តំណាងមូលនិធិ ម៉េងលី ជេ. គួច បានឲ្យដឹងថា សកម្មភាពបរិច្ចាគនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីគាំទ្រនិងលើកកម្ពស់កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សាដល់សមណនិស្សិត និងនិស្សិតចំនួន ១៥ អង្គ/នាក់លើផ្នែកជំនាញភាសាបាលី៕