Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Make Ideas ទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងពិព័រណ៌ពាណិជ្ជកម្មកម្ពុជាអន្ដរជាតិ

05-09-2016 16:39

(ភ្នំពេញ)៖ ក្រុមហ៊ុន Make Ideas Co.,Ltd ទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងព្រឹត្ដិការតាំងពិព័រណ៌ពាណិជ្ជកម្ម កម្ពុជាអន្ដរជាតិ ដែលប្រព្រឹត្តនៅថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នៅវិមានសុភមង្គល (ស្ទឹងមានជ័យ)។

ការតាំងពិព័រណ៌នេះ នឹងធ្វើឡើងក្នុងគោលបំណង បង្ហាញពីភាពរីកចម្រើន និងសក្តានុពលសេដ្ឋកិច្ច រវាងប្រទេសសមាជិកអាស៊ាន  និងបណ្ដាលប្រទេសអន្តរជាតិ  ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម ថែមទាំងស្វែងយល់ពីចំណុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ ជាវេទិការធុរៈកិច្ចសម្រាប់ទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន ពិសេសបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ចូលរួមតាំងពិព័រណ៌ផលិតផល និងសេវាកម្មរបស់ខ្លួនមានរយៈពេល៤ថ្ងៃផងដែរ។  

ផលិតផល និងសេវាកម្មរួមមាន៖
- ឡាន និងម៉ូតូ
- ប្រព័ន្ធទូរស័ព្ទចល័ត ,ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
- សំលៀកបំពាក់, កាបូប, នាឡិការ ,គ្រឿងសំអាង,ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព ។

ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី បានបើកយ៉ាងទូលំទូលាយ ក្នុងការស្វាគមន៍ភ្ញៀវអញ្ជើញចូលរួមទស្សនាគ្រប់មជ្ឈដ្ឋានទាំងអស់ មកទស្សនាការដាក់តាំងពិព័រណ៌ ពាណិជ្ជកម្មកម្ពុជា អន្តរជាតិ ពិសេសក៏មានការចាប់រង្វាន់ សម្រាប់អ្នកចូលរួមទស្សនាផងដែរ រួមមាន ម៉ូតូ Zoomer X 2016, ទូរស័ព្ទដៃ iPhone 6, iPad, និងកង់ម៉ាកចាយអិន។

កាន់តែអស្ចារ្យនោះ ក្នុងព្រឹត្ដិការណ៍តាំងពិព័រណ៌នោះ ក៏មានការប្រគំតន្រ្តីពិសេស ពីកំពូលតារាចម្រៀងល្បីៗ គឺកញ្ញា ឱក សុគន្ធកញ្ញា លោកនី រតនា លោក ថែល ថៃ, លោក ងួន ដេវីដ ក្រុម DJ មកពីប្រទេសថៃ ជាពិសេស ក្រុមកំប្លែងនាយ ពាក់មី។

សូមកុំភ្លេចចូលរួមទស្សនាដោយសេរី និងទិញទំនិញជាមួយ Promotion ធំៗនិងការបញ្ចុះតម្លៃពិសេសៗនេះ ឲ្យបានច្រើនកុះករ!