(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ដ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី Telegram មួយឈ្មោះថា «OctaFX Online Trading» ដែលបង្កើតដោយជនអនាមិក ហើយប្រើប្រាស់រូបភាព និងប្រើប្រាស់ឈ្មោះរបស់លោក «CEOSOPHEAK_OctaFX» ក្នុងគោលបំណងទុច្ចរិតណាមួយ ឬក្នុងករណីប្រមូលផ្ដុំគៀងគរប្រជាពលរដ្ឋ ឲ្យចូលរួមវិនិយោគជាដើម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន។

ឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ដ បានប្រកាសជូនសាធារណៈជនឲ្យបានជ្រាបថា លោកមិនមានអ្វីពាក់ព័ន្ធជាមួយគណនី Telegram ក្លែងក្លាយមួយនោះទេ ដូច្នេះហើយសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងករណីមានបញ្ហាអ្វីកើតឡើង មិនជាប់ពាក់ព័ន្ធជាមួយលោកនោះឡើយ៕