Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រលំអគារនៅទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលសង្កត់មនុស្ស១៥នាក់ ខណៈជាង២០នាក់ទៀតរងរបួស (Video Inside)

05-09-2016 16:13

(អ៉ីស្រាអែល)៖ មនុស្សជាង ២០នាក់រងរបួស និង ១៥នាក់ទៀតកំពុងជាប់ខ្លួននៅឡើយ ក្រោយពីអគារកម្ពស់មួយជាន់បានដួលរលំ នៅទីក្រុងឆ្នេរសមុទ្រ Tel Aviv របស់ប្រទេស អ៉ីស្រាអែល នៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអ៉ីស្រាអែល Times នារសៀលថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមនុស្ស ០៦នាក់ បានដើរចេញពីអគារ នោះ ហើយកន្លងផុតតែពីរទៅបីនាទីប៉ុណ្ណោះ អាគារក៏រលំចុះមកតែម្តង។ គ្រោះថ្នាក់ខាងលើ នេះបានកើតឡើងនៅតាមមហាវិថី Habarzel របស់តំបន់ Ramat Hahayal ជាយទីក្រុង Tel Aviv ដោយប៉ូលិសបានបិទផ្លូវ និងក្រុមសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុដើម្បីធ្វើការ ជួយសង្គ្រោះមនុស្សទាំង ១៥នាក់ចេញពីក្រោមគំនរអគារ។

មូលហេតុនៃការបាក់អគារ នៅមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែការសង្គ្រោះត្រូវបាន ធ្វើឡើងដោយប្រយ័ត្នប្រយែងបំផុត ព្រោះបើជ្រុលដៃតែបន្តិច គំនរអគារនឹងកាន់តែរលំចុះ ហើយជីវិតមនុស្សនៅក្រោមនោះនឹងកាន់តែគ្រោះថ្នាក់៕