Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Samsung ផ្តល់គ្រឿងអេឡិចត្រូនិកបន្ថែម ដើម្បីពង្រឹងកម្មវិធី បណ្តុះបណ្តាលបច្ចេកវិទ្យា នៅវិទ្យាស្ថាន NPIC

05-09-2016 15:35

(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានផ្គត់ផ្គងបន្ថែមទៀត នូវគ្រឿងអេឡិចត្រូនិក និងសម្ភារៈសិក្សាដល់និស្សិត ដែលកំពុងសិក្សាក្នុងវគ្គបណ្តុះ បណ្តាលបចេ្ចកវិទ្យា Samsung Tech Institute នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung អេឡិចត្រូនិចប្រចាំនៅកម្ពុជាបានឲ្យដឹងថា «យើងចង់ឲ្យនិស្សិតដែលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសាស្ត្រាចារ្យ អាចអនុវត្តជាមួយ នឹងសម្ភារៈអេឡិចត្រូនិកទំនើបៗ របស់សាមសុង ដូច្នេះហើយទើបយើងនាំ មកជូននូវសម្ភារៈជាច្រើននៅថ្ងៃនេះ»

សម្ភារៈដែលត្រូវបានយក ចែកជូនបន្ថែមរួមមាន៖ ម៉ាស៉ីនបោកសំលៀកបំពាក់ទំនើបៗ សាមសុងថេប្លិត ទូរស័ព្ទដៃសាមសុង និងគ្រឿងអេឡិច ត្រូនិកជាច្រើនទៀត។ ជារៀងរាល់ឆ្នាំក្រុមហ៊ុន Samsung តែងផ្តល់ជូនសម្ភារៈសិក្សា និងគ្រឿងអេឡិចត្រូនិក ក៏ដូចជាបណ្តុះបណ្តាល គ្រូបង្គោលជាមួយនឹងអ្នកជំនាញ របស់ក្រុមហ៊ុន Samsung ដើម្បីឲ្យនិស្សិតដែលចូលរួមក្នុង វគ្គនេះអាចទទួលបានចំណេះដឹងថ្មីៗ។

វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យាសាមសុង Tech Institute នេះ ត្រូវរៀបចំឡើងដោយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដោយមានការសហការឧបត្ថម្ភ ពីក្រុមហ៊ុន Samsung តាំងពីឆ្នាំ ២០១៤។

លោកសាស្រ្តាចារ្យ គឹម វណ្ណី ប្រធានការិយាល័យសិក្សា នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹង៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើប និង សប្បាយរីករាយ ដែលក្រុមហ៊ុន Samsung តែងតែទំនុកបម្រុងគ្រឿងអេទ្បិចត្រូនិកទំនើប ដែលជួយ ឲ្យនិស្សិតអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍បានយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមថាសាមសុងនឹងបន្តនូវ ការចែករំលែកនេះមកដល់និស្សិតកម្ពុជាដើម្បីជួយអភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពផ្ទាល់ ខ្លួនរបស់ពួកគេឲ្យទាន់សម័យកាល»

លោក ជី ជូឡុង ដែលជានិស្សិតឆ្នាំទី២ ផ្នែកបរិក្ខារត្រជាក់ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលដែលបានទទួល នូវសម្ភារៈសិក្សាក៏ដូចជាគ្រឿងអេឡិចត្រូនិក របស់សាមសុងនៅថ្ងៃនេះ។ ជាការពិតណាស់ យើងមិនអាចបានរៀននិងអនុវត្តជាមួយគ្រឿងអេឡិចត្រូនិក ទំនើបដូច្នេះទេ បើគ្មានសាមសុង»

រយៈពេលជិត ៣ឆ្នាំ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើង មាននិស្សិត ប្រមាណ២០០នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ។ មាននិស្សិតជាង ១០នាក់ ដែលបាន ទទួលការងារដ៏សមរម្យ នៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញហើយ មាននិស្សិតជាច្រើននាក់ ទៀតដែលបានចេញ ទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស៕