សាកលវិទ្យាល័យ CUS នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ជូននិសិ្សត ៦២៥១នាក់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ
16-09-2016 14:15
(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នឹងប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់និស្សិត ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញបត្ររង ទៅតាមជំនាន់នីមួយៗ ទាំងនៅរាជធានី និងតាមបណ្ដាខេត្ដ។
ពិធីប្រគល់សញ្ញាបត្រនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជាមួយគ្នានេះ សាលកវិទ្យាល័យសូមអំពាវនាវដល់និស្សិតមកចុះឈ្មោះកក់ ទទួលឯកសណ្ឋាន និងប័ណ្ណចូលរួមកម្មវិធី ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ៕