(ភ្នំពេញ)៖ រយៈកាលជិត២០ឆ្នាំ ដែលសាកលវិទ្យាល័យធនធានមនុស្ស ធ្វើដំណើលើផ្លួវត្រូវបណ្តុះបណ្តាល និស្សិតដោយផ្តល់នូវពុទ្ធិចាំបាច់ ៤ យ៉ាង គឺនិស្សិតដែលបញ្ចប់ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យធនធានមនុស្ស ត្រូវទទួលបាននូវ សមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅ ល្អប្រសីរ ជាពិសេសទទួលបានទីផ្សារការងារ ឬ ទីផ្សារ មុខរបរខ្ពស់ស្របតាមជំនាញឯកទេស។
សម្រាប់ទីផ្សារការងាររបស់ និស្សិតនេះ សាកលវិទ្យាល័យមាន ការិយាល័យប្រឹក្សាការងារ និងអតីតនិស្សិត ដែលទទួលបន្ទុកធ្វើកិច្ចការនេះជាប្រចាំ ដោយធ្វើការបែងចែកជា២ប្រភេទ ទី១-ការងារធ្វើក្នុងពេលសិក្សាទទួលបានប្រាក់ខែ សមរម្យដើម្បីសម្រាលបន្ទុកជីវភាពសិក្សា,ទី២-ការងារ ក្រោយពេលបញ្ចប់ការសិក្សាដែលត្រួវជំនាញ និងទទួលបានប្រាក់ខែខ្ពស់ ឬការបង្កើតមុខរបរផ្ទាល់ខ្លួន បានសមប្រកប។
តាមរយៈផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យធនធានមនុស្ស ក្រោយពេល បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រភ្លាម សាមីនិស្សិត នឹងមានឱកាសការងារធ្វើទទួលបានប្រាក់ខែ ចាប់ពី២៧០ ដុល្លារអាមេរិចឡើង ដើម្បីសម្រេចផែនការនេះ គឺយើងមាន មូលដ្ឋាននៃសកម្មភាព ជាក់លាក់ដូចជា៖ សកម្មភាពការបើកបង្រៀននូវវគ្គបណ្តុះបណ្តាលតម្រង់ទិសលើមុខវិជ្ជា «វិធីសាស្រ្តសិក្សា ជោគជ័យដើម្បីអនាគតភ្លឺស្វាងរបស់អ្នកដឹកនាំវ័យក្មេង» ដែលបង្រៀនអំពីវិធីជ្រើសរើស ជំនាញត្រួវ របៀបរៀបផែនការរៀនដើម្បីសម្រេចគោលដៅ របៀបសិក្សាឆាប់ចេះឆាប់ចាំ និងងាយយល់ ការរៀបផែនការរៀនដើម្បីទទួលបានការងារល្អ ការរៀបផែនការរៀនដើម្បី បង្កើតមុខរបរ ការដោះស្រាយឧបសគ្គនានាលើការសិក្សា។
សកម្មភាពបើកវគ្គបណ្តុះបណ្តាល វគ្គសិក្ខាសាលាជារៀងឆមាស ដោយមិនយកកម្រៃជូន ដល់និស្សិតគ្រប់វេន និងគ្រប់ឆ្នាំសិក្សាអំពីរបៀបរកការងារធ្វើដោយជោគជ័យរួមមាន ការត្រៀមខ្លួនអំពីការងារ ការវាយតម្លៃអំពីលក្ខណសម្បត្តិផ្ទាល់ខ្លួនអំពីការងារ ការមានការងារ ក្នុងពេលសិក្សា ការត្រៀមខ្លួនមានការងារល្អក្នុងពេលញ្ចប់ការសិក្សា ការស្វែងរកព័ត៌មាន ការងារ របៀបសរសេរប្រវត្តិរូបការងារ (CV) របៀបសម្ភាសន៍ការងារ...៕