(ភ្នំពេញ)៖ លោក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស។

ការចុះផ្សព្វផ្សាយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាបញ្ញសាស្ត្រអន្តរជាតិ សាខាអ្នកឧកញ៉ា ហុង ពីវ កំបូល៣ ស្ថិតនៅពិភពថ្មីកម្រោង៣ ភូមិថ្មដារ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញដែលមានសិស្សសរុបចំនួន ៣០០នាក់ សិស្សស្រី ១៥០នាក់។

លោក ហុង ពិសិដ្ឋ បានថ្លែងទៅកាន់សិស្សានុសិស្សថា បើសិនជាប៉ះពាល់គ្រឿងញៀន វានឹងបំផ្លាញអនាគត និងបណ្តាលឲ្យខូចសុខភាព ជាពិសេសទៅទៀតនោះ សង្គមកំពុងស្អប់ខ្ពើប អាចប្រឈរមុខ និងផ្លូវច្បាប់គ្រប់ពេលវេលា ដែលឥឡូវនេះ រាជរដ្ធាភិបាលកំពុងតែអនុវត្តយុទ្ធនាការកំចាត់គឿងញៀនសូមកូនក្មួយៗ ជៀវាងឲ្យផុតពីគ្រឿងញៀន៕