(ភ្នំពេញ)៖ រយៈកាលជិត២០ឆ្នាំ ដែលសាកលវិទ្យាល័យធនធានមនុស្ស ធ្វើដំណើលើផ្លួវត្រូវបណ្តុះបណ្តាល និស្សិតដោយផ្តល់នូវពុទ្ធិចាំបាច់ ៤យ៉ាង គឺនិស្សិតដែលបញ្ចប់ការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យធនធានមនុស្ស ត្រូវទទួលបាននូវ សមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅ ល្អប្រសីរ ជាពិសេសទទួលបានទីផ្សារការងារ ឬទីផ្សារ មុខរបរខ្ពស់ស្របតាមជំនាញឯកទេស។
សម្រាប់ទីផ្សារការងាររបស់ និស្សិតនេះ សាកលវិទ្យាល័យមាន ការិយាល័យប្រឹក្សាការងារ និងអតីតនិស្សិត ដែលទទួលបន្ទុកធ្វើកិច្ចការនេះជាប្រចាំ ដោយធ្វើការបែងចែក ជា២ប្រភេទ ទី១-ការងារធ្វើក្នុងពេលសិក្សា ទទួលបានប្រាក់ខែសមរម្យ ដើម្បីសម្រាលបន្ទុកជីវភាពសិក្សា ,ទី២-ការងារក្រោយពេលបញ្ចប់ការសិក្សា ដែលត្រួវជំនាញ និងទទួលបានប្រាក់ខែខ្ពស់ ឬការបង្កើតមុខរបរផ្ទាល់ខ្លួន បានសមប្រកប។
តាមរយៈផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យធនធានមនុស្ស ក្រោយពេលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រភ្លាម សាមីនិស្សិត នឹងមានឱកាសការងារធ្វើ ទទួលបានប្រាក់ខែ ចាប់ពី២៧០ដុល្លារចឡើង ដើម្បីសម្រេចផែនការនេះ គឺយើងមាន មូលដ្ឋាននៃសកម្មភាព ជាក់លាក់ដូចជា៖
-សកម្មភាពការបើកបង្រៀន នូវវគ្គបណ្តុះបណ្តាលតម្រង់ទិស លើមុខវិជ្ជា«វិធីសាស្រ្តសិក្សា ជោគជ័យដើម្បីអនាគតភ្លឺស្វាង របស់អ្នកដឹកនាំវ័យក្មេង» ដែលបង្រៀនអំពីវិធីជ្រើសរើសជំនាញត្រួវ របៀបរៀបផែនការរៀនដើម្បីសម្រេចគោលដៅ របៀបសិក្សាឆាប់ចេះឆាប់ចាំ និងងាយយល់ ការរៀបផែនការរៀន ដើម្បីទទួលបានការងារល្អ ការរៀបផែនការរៀនដើម្បី បង្កើតមុខរបរ ការដោះស្រាយឧបសគ្គនានាលើការសិក្សា។
-សកម្មភាពបើកវគ្គបណ្តុះបណ្តាល វគ្គសិក្ខាសាលាជារៀងឆមាស ដោយមិនយកកម្រៃជូន ដល់និស្សិតគ្រប់វេន និងគ្រប់ឆ្នាំសិក្សាអំពី របៀបរកការងារធ្វើដោយជោគជ័យរួមមាន ការត្រៀមខ្លួនអំពីការងារ ការវាយតម្លៃអំពីលក្ខណសម្បត្តិផ្ទាល់ខ្លួន អំពីការងារ ការមានការងារ ក្នុងពេលសិក្សា ការត្រៀមខ្លួនមានការងារល្អក្នុងពេលញ្ចប់ការសិក្សា ការស្វែងរកព័ត៌មាន ការងារ របៀបសរសេរប្រវត្តិរូបការងារ (CV) របៀបសម្ភាសន៍ការងារ...។
គួររម្លឹកថា ការចុះទំនាក់ទំនងជាប្រចាំជាមួយក្រុមហ៊ុន អង្គការ ធនាគារ សណ្ឋាគារ រោងចក្រ សហគ្រាស... ដើម្បីរកការងារជូននិស្សិត និងចុះកិច្ចព្រមព្រៀងអំពី ការរកការងារជូននិស្សិត ដែលរហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យធនធានមនុស្ស មានក្រុមហ៊ុន អង្គការ ធនាគារ សណ្ឋាគារ រោងចក្រ សហគ្រាស... ជាដៃគូចំនួន ២១៨ ស្ថាប័ន ហើយបានចុះកិច្ចព្រមព្រៀង ពីការផ្គត់ផ្គង់ការងារ ដល់និស្សិតសាកលវិទ្យាល័យទាំងអស់គ្នា ជាមួយក្រុមហ៊ុនរកការងារ ធ្វើដ៏ល្បីនៅកម្ពុជា WWW.HRCambodia.com ដែលក្រុមហ៊ុននេះ មានក្រុមហ៊ុន អង្គការ ធនាគារ សណ្ឋាគារ រោងចក្រ សហគ្រាស ជាដៃគូចំនួន ២១១៦ ស្ថាប័ន៕