(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី០៥ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ មានពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់បង្គួរ និងទឹករលកយោលបង្គួរ សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ ពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់បង្គួរ និងទឹករលកយោលបង្គួរនៅចន្លោះឃ្លង។ នៅឆ្នេរអូរឈើទាល ខ្យល់បក់បង្គួរ និងទឹករលកបង្គួរ។ អាកាសធាតុបែបនេះស្ថិតិក្នុងការប្រុងប្រយត័្នខ្ពស់ ប៉ុន្ដែកម្លាំងជំនាញបានត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមគោលដៅហើយ»៕