(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ចេញវិធានការក្តៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់ទីក្រុងស្អាត និងរម្មណីយដ្ឋានស្អាត ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោក ហាក់ ឡេង បានថ្លែងឲ្យដឹងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋរចនាសម្ព័ន្ធតាមដងផ្លូវសាធារណៈក្នុងខេត្តឲ្យមានសោមភ័ណ្ឌភាព និងផាសុខភាព និងដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ឲ្យសក្តានុពល ក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តក្នុងទឹកដីខេត្តកោះកុងឲ្យមានកំណើនខ្ពស់។

លោក ហាក់ ឡេង បានបន្តថា ថ្ងៃនេះរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សាដើម្បីចុះពិនិត្យ និងណែនាំឲ្យអាជីវករដែលដាក់លក់ដូរលំហូរចូលផ្លូវដងសាធារណៈលើសការកំណត់ ចិញ្ចើមផ្លូវណែនាំកុំឲ្យអាជីវករ ដាក់លក់ដូរលើចិញ្ចើមផ្លូវសាធារណៈឲ្យរុះរើចេញដែលទុកឲ្យក្នុងរយៈពេលឲ្យ១សប្តាហ៍បើក្នុងរយៈពេល១សប្តាហ៍អាជីវកម្ចាស់ទីតាំងមិនរុះរើទេ អាជ្ញាធរប្រើវិធានក្តៅចុះរុះរើ និងដកហូតសម្ភារដែលដាក់លក់ហួស ដែនកំណត់យកមករក្សាទុកនៅសាលាក្រុងដើម្បីដោះស្រាយនិងដើម្បីឲ្យគាត់គោរពច្បាប់របស់អាជ្ញាធរផង។

លោកអភិបាលរងរូបនេះ បានបន្ថែមថា គណៈកម្មការចម្រុះយើងបានវាស់វែងពីចិញ្ចើមផ្លូវ១ម៉ែត្រ២តឹក និយាយរួមឲ្យពួកគាត់ថយក្រោយបន្តិចដើម្បីទុកលើចិញ្ចឹមផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ព្រះសង្ឃងាយស្រួលធ្វើចរាចផុតពីគ្រោះថ្នាក់បាន ហើយមានសោភ័ណ្ឌភាពតាមដងផ្លូវទៀតផង។

លោកអភិបាលរងបានបន្តថា ថ្ងៃនេះគណៈកម្មការចម្រុះចុះពិនិត្យ និងវាស់កំណត់ព្រំផ្លូវសាធារណៈនិងណែនាំឲ្យអាជីវករចូលរួមសហការណ៍ និងដាក់ឱវាទរយៈពេល១សប្តាហ៍ បើមិនរុះរើទេអាជ្ញាធរនិងចុះរុះរើ ហើយដកហូតសម្ភារយកមករក្សាទុកនៅសាលាក្រុង ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់ ក្រោយពីអាជ្ញាធររុះរើហើយក្នុង១សប្តាហ៍អាជ្ញាធរចុះត្រួតពិនិត្យជាប្រចាំ ពីព្រោះ១រយៈកន្លងកន្លងមកអាជ្ញាធរក្រុងចុះណែនាំដែរ តែអាជីវករលក់ដូរហាក់បីដូចជាមិនសហការជាមួយអាជ្ញាធរសោះ៕