(ភ្នំពេញ)៖ នារីម្នាក់ដែលជាសមាជិកក្រុម៧១១ នៃកងពលតូចលេខ៧០ បានដួលសន្លប់ឈឹង នៅពេលកំពុងចូលរួមពន្លត់អគ្គិភ័យដ៏កំណាច ដែលបានឆាបឆេះរោងចក្រផលិតទឹកផ្លែឈើ យ៉ូស ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នារីរងគ្រោះ ដោយសារតែទទួលរងកំដៅខ្លាំងពេកពេលបាញ់នោះ ក៏ដួលសន្លប់តែម្តង ហើយត្រូវបានក្រុមការងារជួយសង្គ្រោះភ្លាមៗផងដែរ៕