(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការស្តីទី កងពលតូចលេខ៧០ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់លោក BARK KEUN CHOUL តំណាងរាស្រ្តខេត្តGyeonggi-do តំណាងលោកអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។​

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ដួង រ៉ា បាននាំនូវពាក្យផ្តាំផ្ញេីរបស់​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក និងជំនួសមុខលោកមេបញ្ជាការកងពលតូចលេខ៧០ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះលោក BARK  KEUN  CHOUL និងលោកអភិបាលខេត្តGyeonggi-do  ក៏ដូចជាលោក AN JOONG  HYUN ប្រធានប្រតិបត្តិខេត្ត លោក PARK WOO HEE ប្រធានអង្គការមូលនិធិ GO&DO និងអង្គភាពពន្លត់អគ្គិភ័យខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ជំនួយនូវរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងរថយន្តសង្រ្គោះចំនួន ០២គ្រឿងដល់កងពលតូចលេខ៧០​ នាពេលនេះ ដេីម្បីជួយបម្រេីដល់អង្គភាព និងបម្រេីដល់ប្រជាពលរដ្ឋដែលបានជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផងដែរ។​

ជាចុងបញ្ចប់ លោកមេបញ្ជាការស្តីទី ក៏បានជូនពរលោក BARK KEUN  CHOUL តំណាងរាស្រ្តខេត្តGyeonggi-do និងគណៈប្រតិភូធ្វេីដំណេីរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្តិភាព៕