(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានទទួលថវិកាពីលោក ខ្លូក កេត្យា ប្រធានអគ្គិសនីខេត្តកំពង់ស្ពឺ ចំនួន ៨០,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ អគារថ្មី ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅតែបន្តកៀរគររកមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារៈពីសំណាក់ ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងក្នុង និងក្រៅខេត្តជាបន្តបន្ទាប់ទៀត។ ថវិកាទាំងនេះសាខា និងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាផ្សេងៗក្នុងខេត្ត បានទាន់ពេលវេលា។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក្រោយទទួលថវិកាសប្បុរសធម៌ពីលោក ខ្លូក កេត្យា ប្រធានអគ្គិសនី លោកអភិបាលខេត្តសុំឱ្យសប្បុរសជនបន្តចូលរួមជាមួយកាកបាទក្រហមឱ្យបានគ្រប់គ្នា៕