(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌទួកគោក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានចុះប្រមូលយុវជនយុវនារីជាង១០០នាក់ ភាគច្រើនជាសិស្ស ដែលគេចសាលានាំគ្នាមកប្រមូលម្តុំជិះម៉ូតូប្រដេញគ្នា គប់ទឹក បាញ់ទឹក និងជក់បារីអេឡិចត្រនិក នៅជិតស្ថានីយ TOTAL ជាប់វិទ្យាល័យ ជា ស៉ីម សាមគ្គី ដើម្បីអប់រំ ណែនាំ និងបានកោះហៅពុក ម្តាយ អាណាព្យាបាល មកធ្វើកិច្ចសន្យាយកទៅផ្ទះវិញ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមយុវជនទាំងនេះមានចំនួន១១៣នាក់ ដែលមកពីវិទ្យាល័យចំនួន១៦ផ្សេងគ្នា៕