(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកំពង់ស្វាយ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខលោក ជួន ថុល ជាមេឃុំកំពង់ស្វាយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោកស្ថិតក្នុងភូមិទាមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសជំរុញឱ្យក្រុមគ្រួសារត្រូវមើលថែទាំលោកឱ្យបានដិតដល់ជាប្រចាំដែលជាទង្វើមួយផ្ដល់ភាពកក់ក្តៅ និងជួយជាកម្លាំងចិត្តដល់លោក ដែលជាអ្នកជំងឺផ្ទាល់។
លោកស្រីបានសំណូមពរដល់លោកត្រូវថែទាំសុខភាពឱ្យបានល្អ ព្រមទាំងស្ដាប់ការណែនាំនិងតាមវិជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីជៀសវាងនៅបញ្ហាណាមួយកើតឡើង។
នៅទីបញ្ចប់លោកស្រី ឃួន ឃុនឌី សូមជូនពរដល់លោក ជួន ថុល ឱ្យឆាប់ជាសះស្បើយ និងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក្នុងពេលចុះសួរសុខទុកលោកស្រីបានផ្ដល់ជូននូវថវិកា និងសម្ភារៈមួយចំនួនផងដែរ៕