(ឧត្តរមានជ័យ)៖ រដ្ឋបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក ដឹកនាំដោយលោក សុខ សុផាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក រិទ្ធី ប៉ាក់ អភិបាលស្រុក។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ លោក រិទ្ធី ប៉ាក់ ថា ការធ្វើតេស្តទឹកម៉ូត រកសារធាតុញៀននាពេលនេះ គឺធ្វើឡើងដោយកម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ត្រួតពិនិត្យរកសារធាតុញៀនការធ្វើតេស្តលើក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល មន្រ្តីរាជការ សរុប៥៦នាក់ ជាលទ្ធផលអវិជ្ជមានទាំង៥៦នាក់៕