(រតនគិរី)៖ លោក សែ ឡងឌី មេធាវីឧកញ៉ា ចិន សុផាត ហៅចិន សំណាង​ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលការចោទប្រកាន់តាមបណ្តាញសង្គម និងព័ត៌មានផ្សេងៗពាក់ព័ន្ធ ជាអ្នកបញ្ជា ឬណែនាំឲ្យប្រជាពលរដ្ឋធ្វើការជីកត្បូងដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនៅក្នុងស្រុកបរកែវខេត្តរតនគិរី។

មេធាវីបានបញ្ជាក់ថា កន្លងទៅថ្មីៗមានការចុះផ្សាយតាមបណ្តាញសង្គមព័ត៌មានផ្សេងៗមិនពិត និងពុំមានមូលដ្ឋានច្បាស់លាស់ចោទប្រកាន់នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកូនក្តីរបស់លោក។

លោកឧកញ៉ា ចិន សុផាត ហៅ ចិន សំណាង ជានាយកក្រុមហ៊ុន ខេមបូឌា រតនគិរី ស្តូន ខូអិលធិឌី(Cambodia Ratanakiri Stones Co,Ltd) មានអាជ្ញាបណ្ណត្រឹមត្រូវចេញដោយក្រសួងរ៉ែ និងថាមពល ដែលកំពុងធ្វើអាជីវកម្មនៅឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី និងបង់ពន្ធអាករជូនរដ្ឋត្រឹមត្រូវតាមសៀវភៅបន្ទុកផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់មេធាវីឧកញ៉ា ចិន សុផាត ហៅ ចិន សំណាង៖