(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួ សុខហួរ និងលោក ហូរ វ៉ាន់ នៅមុននេះបន្តិច នៅវេលាម៉ោង១២៖២៥នាទីត្រង់នេះ បានបន្តយកញត្តិ ទៅដាក់ជូនស្ថានទូតសហព័ន្ធអាល្លឺម៉ង់ នៅខណ្ឌ៧មករា ដោយមានមន្រ្តីស្ថានទូតចេញមកទទួលផងដែរ។
សូមបញ្ជាក់ថា បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ តាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បិតមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូតដែលគ្រោងធ្វើឡើង នៅវេលាម៉ោង១០៖៣០នាទីព្រឹកនេះ តែបានបើកដំណើរការវិញ នៅវេលាម៉ោង១១៖៤០នាទីនេះ៕