(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡហោម ស ខេង និងសម្តេចព្រះឧត្តមវង្សាមួង រ៉ា បានផ្ដល់ភ្លើងបូជាសព ឪពុកក្មេករបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ឪពុកក្មេងរបស់លោកឧបនាយករដ្ឋមន្ត្រី ឧបាសក ម៉ៅ មួន បានទទួលមរណភាពនៅរសៀលថ្ងៃទី០២ ខែកញ្ញាកន្លងទៅនេះ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ហើយបានរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្នុងបុរី ហ្រ្កេនភ្នំពេញ៕