(ក្រចេះ)៖ ស្ត្រីវ័យ២០ឆ្នាំម្នាក់ បានធ្វើដំណើតាមទូកដរចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន តែបានឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវ នៅលើទូកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ស្រ្តីដែលសម្រាលកូនឈ្មោះ សូត្រ បូផា អាយុ២០ឆ្នាំ មានទីលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក ជួយសង្រ្គោះបានទាន់ពេលវេលា ដោយសម្រាលកូននៅលេីទូក ទទួលបានសុខសុវត្តិភាពទាំងម្ដាយទាំងកូន(ប្រុស)។
អាជ្ញាធរថា ស្រ្តីដែលសម្រាលកូនបានធ្វើដំណើរពីផ្ទះតាមទូកឆ្ងាយដែរ ខណៈមកដល់កំពង់ចម្លងមាត់ទន្លេ ក៏គាត់ឈឺពោះសម្រាលភ្លាមៗ មកមន្ទីរពេទ្យមិនទាន់។ ភ្លាមៗមន្ទីរពេទ្យបង្អែកសំបូរ ក៏បានបញ្ជូនបុគ្គលិកផ្នែកសម្ភព និងរោគស្ត្រីបានជួយ សម្រាលកូនដោយសុវត្ថិភាព។
ក្រោយសម្រាលកូនរួច ស្ត្រីខាងលើក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកមើលថែទាំសុខភាពបន្តមួយរយៈសិន៕