(ភ្នំពេញ)៖ អ្នកជំនាញទស្សនវិទ្យា លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា ការនិយាយភាសាជាតិ លាយឡំភាសាបរទេស មិនខុសទេ ប៉ុន្តែត្រូវចេះមើលកាលៈទេសៈ ជាពិសេសនៅក្នុងកម្មវិធីផ្លូវការ ឬវេទិការសាធារណៈ។ បើតាមលោកបណ្ឌិត ការចេះភាសាច្រើនគឺជារឿងល្អសម្រាប់ប្រទេសជាតិ ហើយកាន់តែល្អសម្រាប់សាមីខ្លួន នៅពេលដែលប្រើប្រាស់ត្រូវទីតាំង និងពេលវេលា។ ការបញ្ជាក់របស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរិ៍សប្ដាហ៍កន្លងទៅ។

បន្ថែមពីនេះលោកបណ្ឌិត ក៏លើកទឹកចិតឲ្យអាណាព្យាបាល បង្រៀនកូន ឬឲ្យកូនរៀនភាសាជាតិរបស់ខ្លួនមុនសិន មុនរៀនភាសាបរទេស ដើម្បីបង្កើនទម្លាប់និយាយភាសាជាតិរបស់កូនពេលធំឡើង។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាខាងក្រោមដូចតទៅ៖