(ភ្នំពេញ)៖ ក​ម្លាំងនគរបាលបានចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់១កន្លែង នៅចំណុចផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់ (ស្រី៥នាក់) ព្រមទាំងដកហូតទូបាញ់ត្រីចំនួន ៧គ្រឿង, តុបៀរការ៉ាត់ចំនួន ៨គ្រឿង, ទូចូកឃរ័ចំនួន១ និងកុំព្យូទ័រលើតុចំនួន ៤គ្រឿង។

យោងតាមរបាយការណ៍របស់ស្ន​ងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣និង៣០នាទី កម្លាំងរបស់គណៈប្រជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយ លោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់បង្ក្រាបបានជនសង្ស័យចំនួន ៨នាក់ (ស្រី ចំនួន ០៥នាក់) និងដកហូតវត្ថុតាងបានទូត្រីចំនួន ៧គ្រឿង, ទូរបៀរហ្គារ៉ាត់ចំនួន ៨គ្រឿង, ទូរស្នូកឃ័រចំនួន ២គ្រឿង និងកុំព្យូទ័រលើតុចំនួន ៣គ្រឿង យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមច្បាប់៕