(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានប្រាប់មុននេះថា នៅវេលាម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ កម្លាំងសមត្ថកិច្ច បានសម្រេចបើកបារ៉ាស់ ឲ្យដំណើរការចរាចរណ៍ឡើងវិញហើយ នៅលើកំណាត់ផ្លូវជាតិលេខ២ បន្ទាប់ពីបានបិតពេញមួយព្រឹកមកនោះ។
នៅពេលនេះប្រជាពលរដ្ឋ អាចធ្វើដំណើរតាមផ្លូវជាតិមួយនេះវិញហើយ។
សូមបញ្ជាក់ថា បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ តាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បិតមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូត ដែលគ្រោងធ្វើឡើង នៅវេលាម៉ោង១០៖៣០នាទីព្រឹកនេះ៕