(កណ្ដាល)៖ ព័ត៌មានបឋមដែលអង្គភាព Fresh News ទទួលបានថា មានករណីអគ្គិភ័យ កំពុងឆាបឆេះរោងចក្រកែច្នៃស្វាយមួយកន្លែង ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

បើតាមប្រភពឲ្យដឹងថា ឡានទឹកបាននិងកំពុងជួយសង្រ្គោះបាញ់ពន្លត់ហើយ។ រីឯមូលហេតុដែលបណ្ដាលឲ្យឆាបឆេះ នៅពិនទាន់ដឹងនៅឡើយទេ។

Fresh News នឹងបន្តតាមដាន និងជូនជ្រាបព័ត៍មាននាពេលក្រោយ៕