(សេអ៊ូល)៖ សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅមុននេះបន្តិចថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលចំនួន ៣គ្រាប់នៅព្រឹកថ្ងៃចន្ទនេះ អំឡុងពេល ដែលមេដឹកនាំពិភពលោកនានា ដូចអាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អង់គ្លេស និង ចិន ជាដើមកំពុងចូល រួមកិច្ចប្រជុំ G20 នៅទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិន៕