Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅវេលាម៉ោង១១៖២០ព្រឹកនេះ CNRP បន្តយកញត្តិ​ ទៅដាក់ជូនស្ថានទូតសឹង្ហបុរី

05-09-2016 11:26

(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួ សុខហួរ និងលោក ហូរ វ៉ាន់ នៅមុននេះបន្តិច នៅវេលាម៉ោង១១៖២០នាទីនេះ បានបន្តយកញត្តិ ទៅដាក់ជូនស្ថានទូតសឹង្ហបុរី ដោយមានមន្រ្តីស្ថានទូតចេញមកទទួលផងដែរ។

សូមបញ្ជាក់ថា បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ តាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បិតមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូត ដែលគ្រោងធ្វើឡើង នៅវេលាម៉ោង១០៖៣០នាទីព្រឹកនេះ៕