(ភ្នំពេញ)៖ ក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៣ ខែមីនានេះ បានសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា គិតត្រឹមល្ងាចនេះ មានកម្មករនិយោជិតសរុបចំនួន ៣,៧២៨នាក់ នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរៀងៗខ្លួន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា គិតចាប់ពីម៉ោង១រសៀល ថ្ងៃទី២២ ដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួង បានបន្តបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ជូនបងប្អូនកម្មករ និយោជិតសរុបចំនួន ៣,៧២៨នាក់ ដោយបានដំណើរការយ៉ាងរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិតទាំងអស់។

ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា នៅសាលាខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែបីនា ឆ្នាំ២០២៤ នេះជាបន្តទៀត។ ចាប់ពីថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅបងប្អូនកម្មករនិយោជិត ដែលមិនទាន់មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយ និងមកបើក ថវិកានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មករនិយោជិតទាំងរស់ ដែលមានកិច្ចសហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិត ដែលមានការងារថ្មីរួចហើយ ឱ្យទទួលបាន ការរីកចម្រើន។ ចំពោះកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅទីស្ដីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕