Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយដាក់នៅស្ថានទូតអូស្រ្តាលី CNRP យកញត្តិទៅដាក់ជូនស្ថានទូតរុស្សីុ តែគ្មានមន្រ្តីមកទទួល បានត្រឹមទុកនៅកន្លែងសន្តិសុខ

05-09-2016 11:01

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់អង្គភាព Fresh News បន្តថា ថ្នាក់ដឹកនាំបក្ស និងជាតំណាងរាស្រ្ត គឺលោកស្រី មួ សុខហួរ និងលោក ហូរ វ៉ាន់ បានយកញត្តិ ទៅដាក់ជូនស្ថានទូតរុស្សីុបានមួយទៀតហើយ ក្រោយបញ្ចប់ដាក់នៅស្ថានទូតអូស្រ្តាលី នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយ ការដាក់ញត្តិនៅស្ថានទូតរុស្សីុនោះ គេសង្កេតឃើញថា ពុំមានមន្រ្តីស្ថានទូតចេញមកទទួលនោះទេ ពោលបានត្រឹមតែដាក់នៅកន្លែងសន្តិសុខយាម​ នៅខាងមុខស្ថានទូតប៉ុណ្ណោះ។

សូមបញ្ជាក់ថា បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ តាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បិតមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូតដែលគ្រោងធ្វើឡើង នៅវេលាម៉ោង១០៖៣០នាទីព្រឹកនេះ៕