Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរមកដល់ប្រទេសឡាវ ដោយសុវត្ថិភាពហើយ

05-09-2016 10:54

(ឡាវ)៖ នៅវេលាម៉ោង ៩៖៣០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរមកដល់ប្រទេសឡាវដោយសុវត្ថិភាពហើយ។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធ ផ្សេងទៀត។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសមាជិក សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថានឹងខិតខំចូលរួមចំណែក ដើម្បី ភាពជោគជ័យនៃគ្រួសារអាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាននឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ឆ្នាំ២០១៦។

យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន ចេញនៅមុននេះបន្តិចបានបញ្ជាក់ឲ្យដឹងថា «នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានញ្ជើញមកដល់ព្រលានយន្តហោះវៀងច័ន្ទ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី២៨ លើកទី២៩ និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងច័ន្ទនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃស្អែកនេះ»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៦ ដោយមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើក នៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័តិនៅក្នុងអង្គប្រជុំនេះ៕