(ក្រចេះ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសព័ត៌មានដោយច្រានចោលការចោទប្រកាន់តាមបណ្តាញសង្គម ពាក់ព័ន្ធយុទ្ធនាការត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសនៅស្រុកឆ្លូង។

អ្នកនាំពាក្យបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានការចុះផ្សាយព័ត៌មានបណ្តាញសង្គមមិនពិត និងពុំមានមូលដ្ឋានពិតប្រាកដចោទប្រកាន់នាំឱ្យប៉ះពាល់ដល់កិត្តិយស កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត នៅចំណុច គ.ម (PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេក ទេសបានដាក់គោលដៅនៅចំណុច គ.ម(PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ឃាត់រថយន្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង ហើយបានសហការជាមួយក្រុម ជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដោយរកឃើញរថយន្តដឹកលើសទម្ងន់កម្រិតកំណត់៤គ្រឿង កំពុងអនុវត្តនីតិវិធី។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៖