(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវ ព្រះគ្រូចៅអធិការវត្តសន្លុង ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១៣៧០ អង្គ/នាក់៕