(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ រូបភាពក្នុងសាលាដំបូងរាជធានីភ្នំពេញ លែងមានទៀតហើយ ។ លែងមាន ក៏ព្រោះតែតុលាការសម្រេចជាស្ថាពរ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាពទៀតឡើយ។ មិនត្រឹមតែមិនអនុញ្ញាតឲ្យថតនោះទេ ក្នុងករណីពិសេសមួយចំនួន អ្នកសារព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលតុលាការតែម្ដង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការកាត់ទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់​ចោទ​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​)​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​។

ប៉ុន្តែអ្នកសារព័ត៌មានពុំអនុញ្ញាតឲ្យចូលក្នុងតុលាការឡើយ៕