(ភ្នំពេញ)៖ អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសពទារកម្នាក់ អាយុប្រហែល៧-៨ខែ ដែលត្រូវម្ដាយយកមកបោះចោល នៅក្រោយសួនកាណាឌីយ៉ា។ ហេតុគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដ៕