(ស្វាយរៀង)៖ សេចក្ដីរាយការណ៏ពីខេត្តស្វាយរៀង បានអោយដឹងថានៅយប់មិញនេះ យ៉ាងហោចណាស់ក៏មានរថយន្ត ដឹកឈើប្រណីត ចំនួន២គ្រឿងដែរ ត្រូវបានគេឃុបឃិតគ្នាអនុញ្ញាត អោយចេញទៅប្រទេសវៀតណាម មាត់ច្រកបុសមន។
សកម្មភាពនាំឈើប្រណីតប្រភេទឈើធ្នង់ ដឹកតាមរថយន្តយីឌុបចេញទៅប្រទេសវៀតណាមនេះ គឺគេឃើញបើកចេញឆ្ពោះទៅ ប៉ុស្ដិ៍ច្រកទ្វារបុសមន ខេត្តស្វាយរៀងនៅរង្វង់ម៉ោង ប្រមាណជាង១១យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ។
ការនាំឈើប្រណីតដឹកតាមរថយន្តយីឌុបចេញទៅប្រទេសវៀតណាម ដោយចេញតាមមាត់ច្រកតូចៗ នៅក្នុងខេត្តស្វាយរៀងនេះតែងតែ កើតមានជាញឹកញាប់ជាងគេ បើគិតចាប់តាំងពីប្រមុខរាជរដ្ឋាភិបាល ចេញបទបញ្ជាអោយបញ្ឈប់ការនាំចេញ ឈើខុសច្បាប់ទៅ ប្រទេសវៀតណាម គិតចាប់តាំងពីដើមឆ្នាំរហូតមក ព្រោះតែការនាំចេញតាមខេត្តស្វាយរៀងមិនសូវមានអ្នក ចាប់អារម្មណ៏ដោយស្មានតែ រថយន្តដឹកស្រូវចេញតែប៉ុណ្ណោះ៕