Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូលបើកសវនាការ សំណុំរឿងមន្ត្រីអាដហុក៤រូប​ និងមន្ត្រីគជប សំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន

05-09-2016 09:41

(ភ្នំពេញ)៖ តុលាការកំពូលនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បើកសវនាការសំណុំរឿងមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយរូប ពាក់ព័ន្ធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន។

ជនត្រូវចោទទាំង៥រូប ត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿងអាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង នាង ខុម ចាន់តារាទី ហៅស្រីមុំ៕