(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នាសាលសន្និសីទចតុមុខ។
កម្មវិធីខាងលើនេះ ធ្វើឡើងក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ វិស័យឯកជន និងតំណាងអង្គភាព-ស្ថាប័ននានាជាច្រើននាក់ទៀត។
សូមជម្រាបថា កម្មវិធីចាប់ផ្ដើមចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៩៖២០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ដែលក្នុងនោះក៏មានការលើកឡើងពីរបាយការណ៍ការងារ និងប្រធានបទមួយចំនួនផងដែរ៕