(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមានពពកច្រើន កំលាំងខ្យល់បក់​​កន្ត្រាក់បង្គួរ និងទឹករលកយោលមធ្យម សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។

លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០៤ ខែកញ្ញា ​ឆ្នាំ២០១៦​នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមាន ពពកច្រើន កំលាំងខ្យល់បក់​​កន្ត្រាក់បង្គួរ និងទឹករលកយោលមធ្យមនៅចន្លោះឃ្លង។ នៅឆ្នេរអូរឈើទាល ខ្យល់បក់និងទឹករលកមធ្យម។ អាកាសធាតុបែបនេះស្ថិតិក្នុងការប្រុងប្រយត័្នខ្ពស់»