(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់ ១១ករណី ឃាត់មនុស្ស៣១នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៦នាក់ និងមុខសញ្ញាប្រើប្រាស់១៥នាក់ រឹបអូសមេតំហ្វេតាមីន (ice) ១៥.៥៩ក្រាម, ៤កញ្ចប់ធំ និង១០កញ្ចប់តូច និងមេតំហ្វេតាមីន (wy)៥គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប៣ករណីឃាត់ខ្លួន៣នាក់, កំពង់ចាម បង្រា្កប២ករណី (១ដីកា) ឃាត់ខ្លួន៦នាក់, បន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន១៣នាក់, កំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, តាកែវ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់ និង សៀមរាប បង្រា្កប១ករណីឃាត់ខ្លួន៦នាក់៕