(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់ និងរងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, ថ្មើរជើងម្នាក់, កង់១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង១លើក, ងងុយដេក១លើក មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់។
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,១២២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧៥៣គ្រឿង និងពិន័យសរុប ចំនួន ១,៣៦៩គ្រឿង ៕