(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ បានចុះបង្ក្រាបទីតាំងផ្ទេរប្រាក់ E-Money បង្កប់ល្បែងសីុនៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំកាមន។
លោក មាំង សុខលុច នាយការិយាល័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងរបស់លោកបានឃាត់មនុស្ស ១២នាក់ ក្នុងនោះមេកា ២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) អ្នកលេង១០នាក់ ដកហូតលុយជាង ៣ពាន់ដុល្លារ និងកុំព្យូទ័រចំនួន ២០គ្រឿង។
សម្រាប់មនុស្សទាំង២០នាក់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំនៅការិយាល័យ ដើម្បីចាត់ការបន្តទៀត៕