(ភ្នំពេញ)៖ ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ។

បុរសជាងសំណងនេះមានឈ្មោះ ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើរន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់។ បច្ចុប្បន្ន បុរសរងគ្រោះមានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕