(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានផ្ដល់ការទទួលស្គាល់ក្រុមហ៊ុន ខេ ភី អឹម ជ្ជី ខេម បូឌា (KPMG Cambodia Ltd) ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ ភី អឹម ជ្ជី ខេមបូឌា ជាក្រុមហ៊ុនទី៧ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។

បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះខាងលើ៕