(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ហុង សារិន បម្រើការងារនៅទីចាត់ការអភិវឌ្ឍន៍ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១០៖២៥នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

សពតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅអាសយដ្ឋានលោកស្រី នៅ ណារិន ស្ថិតនៅភូមិយាយម៉ៅពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូនញាតិមិត្ត និងសាធារណជនដែលបានស្គាល់ ឧត្តមសេនីយ៍ត្រី ហុង សារិន ចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នា៕